GHG

Greenhouse gas​ (GHG) 
ឧស្ម័ន​ផ្ទះ​កញ្ចក់
ឧស្ម័នដែលមាននៅក្នុងបរិយាកាស ដែលកើតឡើងដោយធម្មជាតិឬដោយសកម្មភាពមនុស្ស ហើយដែលស្រូបយក និងបញ្ចេញរស្មីតាមជំហានរលកជាក់លាក់ក្នុងជំហានរលកនៃរំភាយរស្មីកម្តៅក្រហមអាំងហ្រ្វាដែលភាយចេញពីផ្ទៃផែនដីបរិយាកាស និងពពក។ បាតុភូតទាំងនេះបង្កឱ្យមានផលផ្ទះកញ្ចក់

ចំហាយទឹក(H2O)ឧស្ម័នកាបូនិក(CO2)ឌីអាសូតម៉ូណូអុកស៊ីត(N2O)មេតាន(CH4)និងអូសូន(O3) ជាឧស្ម័នផ្ទះកញ្ចក់ចម្បងៗនៅក្នុងបរិយាកាស របស់ផែនដី។ ក្រៅពីនេះ មានឧស្ម័នផ្ទះកញ្ចក់មួយចំនួននៅក្នុងបរិយាកាស ដែលបង្កើតឡើងដោយមនុស្សទាំងស្រុង ដូចជាហាឡូកាបួ និងសារធាតុដទៃទៀតដែលផ្ទុកក្លរនិងប្រូម គឺស្ថិតក្រោមការគ្រប់គ្រងនៃពិធីសារម៉ុងរ៉េអាល់។ ក្រៅពី CO2 N2O និង CH4ពិធីសារក្យូតូ គ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់ដទៃទៀត ដូចជា ស៊ុលភួអ៊ិចសាភ្លុយអរីត(SF6) អ៊ីដ្រូភ្លុយអរ៉ូកាបួ(HFCs) និងពែរភ្លុយអរ៉ូកាបួ(PFCs)