CFCs
Chlorofluorocarbons (CFCs)
ក្លរ៉ូភ្លុយអូរ៉ូកាបួ
ប្រភេទឧស្ម័នផ្ទះកញ្ចក់ ស្ថិតក្រោមពិធីសារម៉ុងរ៉េអាល់ ឆ្នាំ១៩៨៧ ហើយត្រូវបានប្រើប្រាស់សម្រាប់ទូរទឹកកក ម៉ាស៊ីនត្រជាក់ សម្ភារៈវេចខ្ចប់ អ៊ីសូឡង់ សារធាតុរំលាយ ឬសារធាតុបាញ់អាអេរ៉ូសូល។
ដោយសារឧស្ម័នក្លរ៉ូភ្លុយអូរ៉ូកាបួមិនអាចត្រូវបានបំផ្លាញនៅក្នុងបរិយាកាសទាប វាបានរសាត់ចូលបរិយាកាសខ្ពស់បំបែកស្រទាប់អូសូនក្នុងលក្ខខណ្ឌសមស្រប។ ឧស្ម័នទាំងនេះកំពុងត្រូវបានជំនួសដោយសមាសធាតុផ្សេងទៀត រួមមានពពួកអ៊ីដ្រូក្លរ៉ូភ្លុយអូរ៉ូកាបួ និងអ៊ីដ្រូភ្លុយអូរ៉ូកាបួ ដែលជាប្រភេទឧស្ម័នផ្ទះកញ្ចក់ស្ថិតក្រោមពិធីសារក្យូតូ ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៧និងបានចូលជាធរមាននៅឆ្នាំ២០០៥។